​មេ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ទទួល​​បាន​​គោរម​ងារ​​«កិត្តិ​​នីតិ​កោសល​​បណ្ឌិត​»​

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។

មេដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​ផ្ដល់​គោរមងារ​កិត្តិយស​​ពី​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​សប្ដាហ៍​កន្លងមក​នេះ។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចេញ​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេចព្រះ​បាទ​បរមនាថ នរោត្ដម សីហ​មុនី ព្រះរាជទាន​គោរមងារ​«កិត្តិ​នីតិកោសល​បណ្ឌិត»។

គោរមងារ​នេះត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​ព្រះរាជទាន​ទៅដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅតាម​ការ​ស្នើសុំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន តែងតាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់តាំងពី​ខែឧសភា ឆ្នាំ២០១០មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ