ក្នុងរយៈពេលប្រមាណ៤ខែអំឡុងភាគីថៃប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជាកាលពីខែមីនា រហូតដល់ខែកក្កដា ក្រសួងមហាផ្ទៃបញ្ជាក់ថា ពលករខ្មែរត្រឡប់មកកម្ពុជាមានចំនួនជាង១០ម៉ឺននាក់។
មន្ត្រីសង្គមស៊ីវិលធ្វើការងារលើកកម្ពស់សិទ្ធិពលករចំណាកស្រុក និយាយថា ពលករទាំងនោះមួយចំនួនបានបង្ខំចិត្តត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញទាំងប្រថុយប្រថាន ទោះបីដឹងថាត្រូវជាប់គុកច្រវាក់ក្តី។ បញ្ហានេះដោយសារភាពទីទាល់ក្រខ្លាំង ខណៈគោលនយោបាយរដ្ឋជួយដល់ពួកគេ នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់។
សូមទស្សនាបទសម្ភាសន៍ជាមួយមន្ត្រីអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា អំពីបញ្ហានេះដូចតទៅ៖