រដ្ឋា​ភិបាល​​ប្រកាស​​ដាក់​​ឱ្យ​​ប្រើប្រាស់​​ស្ពាន​​អាកាស​​រង្វង់​​មូល​​ចោមចៅ​​បណ្ដោះ​អាសន្ន​​

សកម្មភាព​អ៊ុត​កៅស៊ូ​ផ្លូវ​ក្រោម​ដី នៅ​ការដ្ឋាន​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដាក់ឱ្យប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នូវ​ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​ចាប់ពី​ថ្ងៃនេះ បន្ទាប់ពី​ដំណើរការ​សាងសង់​បាន​បញ្ចប់​រួចរាល់​ហើយ​នោះ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បែបនេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​តភ្ជាប់​តំបន់​កោះ​នរា​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ មក​តំបន់​កោះ​ពេជ្រ​ ស្ថិត​ក្នុង​ខណ្ឌចំការមន ​នៅ​ព្រឹក​ថ្ងៃនេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អ៊ីចឹង! ខ្ញុំ​សូម​យក​ឱកាស​នេះ​ប្រកាស​ជម្រាប​ជូននិង​ប្រកាស​ដាក់ឱ្យប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ»។

ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​ដែល​មានតម្លៃ​ដល់ទៅ២២លាន​ដុល្លារ ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​កាលពី​ពាក់កណ្ដាល​ឆ្នាំ២០១៨កន្លងមក ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​ធ្នូ ឆ្នាំ២០២០នេះ។

គម្រោង​ស្ពាន​អា​កាស​មួយ​នេះ​ដែល​រួមបញ្ចូល​ទាំង​ផ្លូវ​ក្រោម​ដី​ផង​នោះ ត្រូវ​បាន​សាងសង់​ដោយក្រុម​ហ៊ុន​វិនិយោគ​អណិកជន​ក្រៅប្រទេស (OCIC​) របស់​លោក​ឧកញ៉ា ពុង ឃា​វសែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ