រដ្ឋា​ភិបាល​​បង្កើត​​គណៈ​កម្មា​ធិការ​​ដោះ​ស្រាយ​​បញ្ហា​​ជន​អនាថា

ទិដ្ឋភាពពលរដ្ឋប្រកបការងារប្រចាំថ្ងៃនៅផ្សារមួយកន្លែងក្នុងក្រុងភ្នំពេញ។

​រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជនអនាថា ដែល​ស្ថាប័ន​ថ្មីនេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​សង្គមកិច្ច។

ក្នុង​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ឱ្យ​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​បញ្ហា​ជនអនាថា។

ក្រៅពី​រដ្ឋមន្ត្រី​សង្គមកិច្ច លោក ហ៊ុន សែន ក៏បាន​ចាត់តាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ ៥រូប អនុរដ្ឋ​លេខាធិការ ៩រូប អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​មួយ​រូប និង​អភិបាល​រាជធានី​ខេត្ត​ទូទាំង​ប្រទេសជាស​មា​ជិ​កក្នុង​គណៈ​កម្មា​ធិការ​ថ្មីនេះ​ផង​ដែរ។

បើ​តាម​សេចក្ដីសម្រេច​ គណៈកម្មាធិការ​ថ្មីនេះ ត្រូវ​បាន​ចាត់តាំង​ឱ្យ​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ជនអនាថា​នៅ​ទូទាំង​ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ