និស្សិត​កម្ពុជា​១២៨​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ពី​អ៊ីស្រាអែល ខណៈ​២៥០​នាក់​ទៀត​គ្រោង​ទៅ​សិក្សា

លោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ី ឆាយ)

រដ្ឋាភិបាល​ប្រកាស​ថា និស្សិត​កម្ពុជា ១២៨​នាក់ ត្រូវ​បាន​ដឹក​ជញ្ជូន​ត្រឡប់​ពី​ប្រទេស​អ៊ីស្រាអែល​វិញ​នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​និស្សិត​កម្ពុជា ២៥០​នាក់​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​នេះ​វិញ​ផង​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ម្សិល​មិញ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា និស្សិត​កម្ពុជា ១២៨​នាក់ ដែល​បញ្ចប់​ការ​សិក្សា​ជំនាញ​កសិកម្ម​នៅ​អ៊ីស្រាអែល ត្រូវ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​តាម​ជើង​ហោះ​ហើរ​ត្រង់​ពី​អ៊ីស្រាអែល​មក​កម្ពុជា។

ក្រសួង​បញ្ជាក់​ថា និស្សិត​កម្ពុជា​ទាំង​នោះ ជួប​ប្រទះ​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ក្រសួង​ការបរទេស​ក៏​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា និស្សិត​កម្ពុជា ២៥០​នាក់ ក៏​ត្រូវ​ដឹក​ជញ្ជូន​តាម​ជើង​ហោះ​ហើរ​ដដែល​នេះ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ទៅ​សិក្សា​ជំនាញ​កសិកម្ម​នៅ​ប្រទេស​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ