ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA គ្រោង​ដំណើរការ​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ឡើង​វិញ​នៅ​ខែ​ក្រោយ

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ដំណើរ​ឡើង​វិញ​នូវ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​តូក្យូ​មក​កាន់​រាជ​ធានី​ភ្នំពេញ​នៅ​ខែ​ក្រោយ​នេះ។

ជើង​ហោះ​ហើរ​តូក្យូ-ភ្នំពេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA) ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​មេសា​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ ក៏​គ្រោង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ខែ​កញ្ញា​កន្លង​មក​នេះ​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ANA បាន​ប្រកាស​ថា ខ្លួន​នឹង​ដំណើរការ​ឡើង​វិញ​នូវ​ជើង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក​ខាង​ជើង។

ក្រុមហ៊ុន ANA ប្រកាស​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពី​អាកាស​យានដ្ឋាន​ណារីតា​នៅ​ទីក្រុង​តូក្យូត​មក​កាន់​រាជ​ធានី​ភ្នំពេញ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

បើ​តាម​តារាង​ជើង​ហោះ​ហើរ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​មួយ​នេះ នឹង​ប្រតិបត្តិការ​ហោះ​ហើរ​ត្រង់​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរចំនួន ២​ជើង​ក្នុង​មួយ​សប្ដាហ៍។

ក្រុមហ៊ុន ANA បាន​បើក​ជើង​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក មុន​នឹង​ក្រុមហ៊ុន​នេះ​ផ្អាក​ជើង​ហោះ​ហើរ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ