សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្អាក​សវនាការ​ទាំង​អស់​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​កូវីដ​១៩​ចូល​សហគមន៍

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​សវនាការ​ទាំងអស់​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ស្ត្រី​ជា​ភរិយា​នៃ​មន្ត្រី​ជាន់​ខ្ពស់​​ពន្ធនាគារ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​ទាំង​អស់​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បន្ទាប់​ពីពន្ធនាគារ​ទាំង ៣​នៅ​រាជ​ធានី​ភ្នំពេញ បាន​ស្នើ​សុំ​ផ្អាក​រាល់​ការ​បញ្ជូន​អ្នក​ជាប់​ឃុំ​មក​សវនាការ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​បែប​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ស្ត្រី​ម្នាក់​វ័យ ៥៦​ឆ្នាំ ដែល​ជា​ភរិយា​របស់​លោក ឆែម សាវុធ អគ្គ​នាយក​ពន្ធនាគារ បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

នៅ​មុន​ពេល​តេស្ត​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា លោក ឆែម សាវុធ បាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​មាន​ទាំង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ