ផ្សារ​​ទំនើប​​ អ៊ី​អន​ ម៉ល​ ប្រកាស​​បើក​​ដំណើរ​ការ​​ឡើង​វិញ​៤​ថ្ងៃ​ក្រោយ​​បិទ​​បណ្ដោះ​អាសន្ន​​

ទិដ្ឋភាពនៅផ្សារទំនើប អ៊ីអន ម៉ល សាខាទី១ ម្ដុំកោះពេជ្រ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ផ្សារ​ទំនើប ​អ៊ី​អន ម៉ល ទី១ បាន​ប្រកាស​បើក​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ថ្ងៃនេះ តែ៤ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ផ្សារ​វិនិយោគ​ដោយក្រុម​ហ៊ុន​ជប៉ុន​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​រក​ឃើញ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ១៩។

ផ្សារ​ទំនើប​មួយ​នេះបាន​ប្រកាស​ពី​ការ​បើក​ដំណើរការ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃនេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន

ផ្សារ​ទំនើប​ អ៊ី​អន ម៉ល សាខា​ទី១ ដែល​ស្ថិតនៅ​ម្ដុំ​តំបន់​កោះ​ពេជ្រ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងមក​នេះ បន្ទាប់ពី​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ បាន​ធ្វើដំណើរ​ទៅ​ផ្សារ​មួយ​នេះ មុន​ពេល​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩។

ផ្សារ​ទំនើប​ជប៉ុន​មួយ​នេះបាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ផ្សារ​នឹង​បើក​ដំណើរការ​ជា​ធម្មតា​ឡើងវិញ​ចាប់ពី​ម៉ោង១១ព្រឹក​ថ្ងៃនេះ។

ផ្សារទំនើប ​អ៊ី​អន ម៉ល សាខា​ទី១នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ទៅលើ​អតិថិជន ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩។

គិត​មកដល់​ថ្ងៃនេះ មនុស្ស១៧នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ពួក​គេ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​​ស្ត្រី​វ័យ៥៦ឆ្នាំដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ