ក្រសួង​​អប់រំ​​លើក​​ពេល​​ប្រឡង​​បាក់​​ឌុប​​​ហើយ​ ខណៈ​​កម្ពុជា​​កំពុង​​ស្ថិត​ក្នុង​​ក្ដី​​បារម្ភ​​អំពី​​ជំងឺ​​កូវីដ​​១៩​

ការមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨

ក្រសួង​អប់រំ​សម្រេចលើក​ពេល​ប្រឡង​ថ្នាក់​ជាតិ​ហើយ​ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ប្រកាស​ថា ក្រសួង​សម្រេច​ពន្យារ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់ឌុប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែ​ធ្នូ​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា ក្រសួង​សម្រេច​បែប​នេះ​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្រសួង​អប់រំ​បញ្ជាក់​ថា ការ​ប្រឡង​ថ្នាក់​ជាតិ​មួយ​នេះនឹង​លើក​ទៅ​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​ក្រោយ​វិញ ប៉ុន្តែកាល​បរិច្ឆេទ​ជាក់​លាក់ ក្រសួង​ថា នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ក្រសួង​អប់រំ​បាន​សម្រេច​លើក​ពេល​ប្រឡង​បាក់ឌុប​នេះ ចំ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស៣២​នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​ ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ