ក្រសួង​​ណែនាំ​​ទៅ​​អ្នក​​ចូល​​ហាង​​កាហ្វេ​​មួយ​​នៅ​​ទឹក​ថ្លា​​ឱ្យ​​តេស្ត​​សុខភាព​និង​​ធ្វើ​​ចត្តា​ឡីស័ក​

សកម្មភាព​ត្រួតពិនិត្យ​អ្នក​ដែល​សង្ស័យ​ថា​អាច​មាន​កូ​វីដ១៩ និង​យក​សំណាក​ទៅ​ធ្វើការវិភាគ​បន្ត អំឡុង​ការ​រាតត្បាត​កូ​វីដ១៩ នា​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ក្នុង​សង្កាត់​ទឹកថ្លា ឱ្យ​ទៅ​ធ្វើ​តេស្ត​និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់បាន​ចូល​ទៅ​ហាង​កាហ្វេ​មួយ​នេះ មុន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់បាន​ទៅ​អង្គុយ​ពិសាកាហ្វេ​នៅ​ហាង​កាហ្វេ Hidden Coffee ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ នៅ​វេលា​ម៉ោង៣​កន្លះ ថ្ងៃ​ទី​៤ ខែ​ធ្នូកន្លង​មក​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ​១៩​រូប​នោះបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង​នោះ មុន​ពេល​ដែល​រូប​គេ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ១៩។

ក្រសួង​សុខាភិបាល​បាន​ជំរុញ​ទៅ​អ្នក​ដែល​ធ្លាប់​ចូល​​ហាង​កាហ្វេ​នេះ​​នៅ​ថ្ងៃ​នោះ ​ចន្លោះ​ពី​ម៉ោង៣​កន្លះ​ទៅ​ដល់ម៉ោង៤ ឱ្យ​ទៅ​ធ្វើ​តេស្ត​សុខភាព​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​ធ្វើ​ចត្តាឡីស័ក​ឬ​រក្សា​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​រយៈពេល១៤​ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ