ក្រសួង​សុខា​ភិបាល​​ព្រមាន​​បិទ​​មន្ទីរ​ពេទ្យ​​ឯក​ជន​​ដែល​​បន្ត​​ចេញ​​វេជ្ជ​បញ្ជា​​សរសេរ​​ដោយ​ដៃ​

ថង់ដាក់ថ្នាំរបស់មន្ទីរព្យាបាលមួយកន្លែង។

​ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ម្ចាស់​អាជីវកម្ម​ផ្ដល់​សេវា​សុខាភិបាល​ទាំងអស់ ដែល​នៅតែ​បន្ត​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយដៃ។

ក្រសួងសុខាភិបាល​បាន​ព្រមាន​បែបនេះ​នៅក្នុង​លិខិត​មួយ​ចេញ​កាលពីដើម​សប្ដាហ៍​នេះ ដែល​បាន​ក្រើន​រំឭក​ទៅ​ម្ចាស់​អាជីវកម្ម​ដែល​ផ្ដល់​សេវាកម្ម​សុខាភិបាល​ទាំងអស់។

ក្នុង​លិខិត​នោះ ក្រសួង​និយាយ​ថា ក្រសួង​នៅតែ​សង្កេតឃើញ​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយចំនួននៅតែ​មិន​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ខ្លួនដែល​បាន​ណែនាំ​ឱ្យ​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ហើយ​បន្ត​សរសេរ​ដោយដៃ​ដោយ​ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ។

ក្រសួង​បាន​និយាយ​ថា ក្នុងករណី​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណាមួយ​នៅតែ​មិន​គោរព​តាម​សេចក្ដីណែនាំ​របស់​ខ្លួន ក្រសួង​នឹង​មាន​វិធានការ​ទៅលើ​ទីតាំង​នោះ ដោយ​ផាកពិន័យ​ជា​ប្រាក់៥លាន​រៀល ឬក៏​ដកហូត​អាជ្ញាបណ្ណ និង​បិទ​កន្លែង​ព្យាបាល​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ