កម្ពុជា​​នៅ​សល់​​អ្នក​ជំងឺ​​កូ​វីដ​១៩​ចំនួន​៤​នាក់​​ទៀត​​កំពុង​​នៅ​​ក្រោម​​ការ​​ព្យាបាល​ ក្រោយ​​ជា​សះ​ស្បើយ​៤​នាក់​​ទៀត​​នៅ​​ថ្ងៃ​នេះ​

មន្ត្រី​ក្រសួងសុខាភិបាល​និង​អ្នកជំនាញ ពិនិត្យ​និង​ចុះ​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

​គិត​មកដល់​ថ្ងៃនេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វីដ១៩ ចំនួន៤នាក់​ទៀត​ប៉ុណ្ណោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល បន្ទាប់ពី​អ្នកជំងឺ៤នាក់​ទៀត​បាន​ជាសះស្បើយ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ ចំនួន៤នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​ផង​ដែរ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន២លើក​រួចមក។

គិត​មកដល់​ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ១៩ សរុប៣៦០នាក់​ហើយ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​នៅក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប៣៦៤នាក់។

កម្ពុជា​ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល៧ថ្ងៃ​ជាប់​ៗគ្នា​ហើយ​ចាប់តាំងពី​ថ្ងៃទី២០ ខែធ្នូ ជា​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ លើ​ស្ត្រីជន​ជាតិ​អាមេរិក​ម្នាក់​វ័យ៥៥ឆ្នាំ បន្ទាប់ពី​ស្ត្រី​រូប​នោះ​បាន​ធ្វើដំណើរ​មកដល់​កម្ពុជា​ដោយ​ឆ្លងកាត់​តៃវ៉ាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ