ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅទី៥ ខែមិថុនាឆ្នាំក្រោយ

មណ្ឌលបោះឆ្នោតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

រដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលវីអូឌី ទទួល​បាន​នៅថ្ងៃនេះ បានលើកឡើងថា​ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ នឹងធ្វើឡើងដោយ​មិនមានវត្តមានរបស់អតីត​​គណបក្សប្រឆាំងនោះទេ។

គួររំលឹកជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៧ មានគណបក្សនយោបាយចំនួន ១២ចូលរួម ក៏ប៉ុន្តែក្នុងនោះ មានតែគ​ណ​បក្សប្រជាជនកម្ពុជា និងអតីត​​គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលទទួលបានអាសនៈច្រើន​ជាង​គេ និងប្រកៀកប្រកិតគ្នា ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៦ ៥០៣ អាសនៈ និងអតីត​​គណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ៥ ០០៧ អាសនៈ ក្នុងចំណោម​អាសនៈសរុប​នៅទូទាំងប្រទេសចំនួន ១១ ៥៧២ អាសនៈ។

ក៏ប៉ុន្តែក្រោយមក អតីត​​គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត បានយកអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិទាំង ៥ ០០៧អាសនៈ ទៅ​បែង​ចែកឱ្យគណបក្ស​ផ្សេងៗ​ទៀតវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ