សមត្ថ​កិច្ច​​បញ្ជូន​​យុវជន​​បរិស្ថាន​​៣នាក់​ទៅ​​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ

សកម្មជានបរិស្ថាន លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុទ្ធ។ (CYN)

សមត្ថកិច្ច​កម្ពុជា​បាន​បញ្ជូន​យុវជន​បរិស្ថាន៣នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​វេលាម៉ោង៧និង​៣០នាទី​ព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា​នេះ ដើម្បី​ធ្វើការ​ចោទប្រកាន់​។

លោកមេធាវី សំ សុគង់ បាន​ប្រាប់ វីអូឌី នៅព្រឹកថ្ងៃសៅរ៍នេះ​ថា កូនក្តី​របស់លោកទាំង៣​នាក់ រួមមាន លោក យីម លាងហ៊ី ​កញ្ញា ស៊ុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុធ កំពុង​ស្ថិត​នៅក្នុង​បន្ទប់រង់ចាំ​នៅក្នុង​តុលាការ​នៅឡើយ គិត​ត្រឹមម៉ោង​ប្រមាណជា៩ព្រឹកថ្ងៃសៅរ៍នេះ​។ ចំណែក​យុវជន​បរិស្ថាន​ម្នាក់ទៀត ឈ្មោះ សិដ្ឋ ឈីវលីម៉េង លោកមិនដឹង​ថាអាជ្ញាធរ​បានចាប់​ខ្លួន​ឬអត់នោះទេ​។

យ៉ាងណាក្តី លោក ឆាយ គឹមខឿន អ្នកនាំ​ពាក្យ​អគ្គស្នងការនគរបាលជាតិ​ បានប្រាប់ វីអូឌី នៅព្រឹក​ថ្ងៃសៅរ៍នេះថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន​បរិស្ថាន​តែ៣នាក់ប៉ុណ្ណោះ គឺលោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុធ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការអម​​​សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកមិញ​នេះ។ លោក​បានបញ្ជាក់ថា ការ​ចាប់ខ្លួន​យុវជនបរិស្ថាន​ទាំង៣នាក់នេះ គឺ​តាម​ដីកា​បង្គាប់​​របស់​​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ក្រោមការ​​ចោទប្រកាន់​ពី​បទ «​បង្ក​ឱ្យអសន្តិសុខ​សង្គម»​។

លោកមេធាវី សំ សុគង់ បានសន្និដ្ឋានជា​បឋមថា ការចាប់ខ្លួន​កូនក្តីរបស់លោកទាំង៣នាក់ ក្រោមការចោទប្រកាន់​ពីបទ «បង្ក​ឱ្យ​អសន្តិសុខ​សង្គម»​ នេះ មិនអាច​ទទួលយក​បានទេ ដោយសារ​តែការ​ចោទប្រកាន់នេះបានប៉ះពាល់​ដល់​សិទ្ធិ​របស់ពួកគេ​ក្នុងការ​ធ្វើសកម្មភាព​ដើម្បី​សង្គម និង​ប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ​របស់យុវជនទាំង​៣នាក់ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ