នាយក WHO ​ថា​​ពិភព​លោក​នឹង​​រក​​ឃើញ​​វីរុស​​បំប្លែង​​ថ្មី​កា​ច​សាហាវ​ជាង ​Delta ឬ​ Alpha ឆាប់ៗ​នេះ

ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom ថ្លែងអំឡុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (WHO/ Screenshot)

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ពិភពលោក​អាចនឹងមានវីរុស​កូវីដ-១៩បំប្លែងថ្មីដែលឆ្លងសាហាវជាងប្រភេទវីរុស Delta ឬ Alpha ដែលកំពុងឆ្លងក្នុងពេល​បច្ចុប្បន្ន​នេះទៅទៀត។

លោក ថេដ្រូស អាដាណម អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុង​បណ្តាញសង្គម​ធ្វីតធឺ (Twitter) របស់លោក កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា នៅពេលខាងមុខ ពិភពលោក​នឹងអាចមើលឃើញវីរុស​កូវីដ-១៩បំប្លែងថ្មី ដែលកាចសហាវជាងវីរុស Delta ឬ Alpha ដែលកំពុងរាតត្បាតនិងសម្លាប់​មនុស្ស​ជាច្រើន​រៀងរាល់ថ្ងៃនេះទៅទៀត។

លោកបន្តថា៖ «ហើយនៅពេលដែលមានវីរុសបំប្លែងខ្លួនថ្មីកាន់តែច្រើនហើយកាន់តែសាហាវ នោះកម្លាំងវ៉ាក់សាំងកាន់តែទន់ខ្សោយក្នុងការការពារចំពោះវីរុសបំប្លែងថ្មីៗនោះ ហើយវានឹងធ្វើឱ្យសកលលោកយើងដើរទៅរកផ្លូវទ័លនិងផ្លូវងងឹត»។

​សារព័ត៌មាន CNA បាន​រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មកដល់ពេលនេះ អង្គការ​​ WHO បានបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta នឹងក្លាយជាវីរុសរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ។ ដោយឡែក វីរុសបំប្លែងខ្លួនថ្មីចំនួន៣​ទៀត គឺ Alpha (ដែលមាន​ប្រភពដើមនៅអង់គ្លេស) ត្រូវបានបានរកឃើញនៅ១៨០ប្រទេស-ដែនដី ខណៈវីរុស​បំប្លែងថ្មី​ Beta (ដែលមាន​ប្រភពដើមនៅអាហ្វ្រិកខាងត្បូង) ត្រូវបានរកឃើញនៅ១៣០​ប្រទេស-ដែនដី និងវីរុស​ប្រភេទ​ Gamma (ដែលមាន​ប្រភពដើមនៅប្រេស៊ីល) ត្រូវ​បាន​រក​ឃើញ​នៅ៧៨ប្រទេស-​ដែនដី។ នេះបើតាមការចេញផ្សាយព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ