វ៉ាក់សាំង​កូវីដ-១៩​ពាក់​កណ្តាល​​ដែល​ជា​អំណោយ​​របស់​​អាមេរិក​មក​ដល់​កម្ពុជា​ហើយ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ​ Johnson & Johnson ពាក់កណ្តាលនៃចំនួនសរុប​ជាង១លានដូសដែល​ជា​អំណោយ​​របស់​​សហរដ្ឋ​អាមេរិក បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ​ Johnson & Johnson ពាក់កណ្តាលនៃចំនួនសរុប​ជាង១លានដូសដែល​ជា​អំណោយ​​របស់​​សហរដ្ឋ​អាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ​ នៅ​ព្រឹក​ថ្ងៃសុក្រនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឱ្យដឹងថា​ អំណោយ​ជា​វ៉ាក់​សាំង​​របស់​​សហរដ្ឋ​អាមេ​រិក តាមរយៈ​យន្ត​ការ​កូវ៉ាក់ (COVAX) នេះ ជាផ្នែក​មួយ​នៃ​ការ​គាំទ្រ​​ជាបន្តបន្ទាប់​របស់​សហរដ្ឋអាមេរិកចំពោះ​​ប្រជាជន​កម្ពុជានិងនៅក្នុងតំបន់ ក្នុងពេល​ដែល​​ពិភព​លោក​កំពុង​ប្រឹងប្រែង​ងើប​ចេញ​ពី​ជំងឺ​រាតត្បាតដ៏ធ្ងន់ធ្ងរមួយនេះ។

បើតាមស្ថានទូតមួយនេះ វ៉ាក់សាំងចំនួន​ពាក់កណ្តាលទៀត រំពឹងថា នឹងមកដល់កម្ពុជានៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

Johnson & Johnson ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ចាក់​តែ​មួយ​ដូស​ទេ ដើម្បី​បង្ការ​ជំងឺ​កូវីដ-​១៩ ហើយ​ក្រុម​​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ពេទ្យ ​Grossman នៃ​សាកលវិទ្យាល័យ New York បាន​​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​ថា​ ​វ៉ាក់​សាំង Johnson & Johnson អាច​មាន​ប្រសិទ្ធភាព​តិច​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​​បំប្លែង​ថ្មី​ ដែលតា ​(Delta)

​កម្ពុជាបាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-​១៩ដល់​ពលរដ្ឋ​របស់​ខ្លួន រហូត​មក​ដល់​ពេល​នេះ​បាន​ជាង៧លាន​​នាក់​ហើយ ឬ​​ស្មើ​ប្រមាណ​ជាង ៧០%​ នៃ​គោល​ដៅ​ចាក់​ជូនពលរដ្ឋ​ឱ្យ​​បាន​​យ៉ាង​តិច១០​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ