ម៉ាឡេស៊ី​ផ្ដល់​ការ​អនុម័ត​ឱ្យ​​ប្រើប្រាស់​​វ៉ាក់​សាំង​​របស់​​​ក្រុម​ហ៊ុន​​ Moderna​ សម្រាប់​ករណី​បន្ទាន់

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ចុះពិនិត្យនៅមណ្ឌលចាក់វ៉ាក់សាំងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (MITEC) ដើម្បីសង្កេតពីដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែឧសភា។ (Twitter: Muhyiddin Yassin)

ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យ​​ដឹងថា ខ្លួនបាន​ផ្តល់​ការ​អនុ​ម័ត​តាមលក្ខ​​ខណ្ឌដល់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ របស់​ក្រុមហ៊ុន​ Moderna សម្រាប់ការប្រើប្រាស់ករណីបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

អគ្គ​នាយក​សុខាភិបាល​ម៉ាឡេស៊ី លោក ​Noor Hisham Abdullah បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា ក្រសួងនឹងបន្តវាយតម្លៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដើម្បីធានាឱ្យ​បានថា វាផ្ដល់អត្ថប្រយោជន៍ច្រើនជាងហានិភ័យ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីខែកក្កដាកន្លងទៅ ក៏បានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់​ចំពោះ​​វ៉ាក់​សាំង​​​កូវីដ-១៩ ​របស់​មន្ទីរពិសោធន៍​​ចិន Sinopharm​ និងវ៉ាក់សាំង​​កូវីដ-១៩ Janssen របស់ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson ដែលផលិតនៅក្នុងប្រទេសបែលហ្ស៊ិកផង​ដែរ។

ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានរាយការណ៍ពីការឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២០ ៥៩៦ករណី ខណៈដែលតួលេខឆ្លងសរុបនៅទូទាំងប្រទេសមានចំនួនជាង១លានករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ