ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឱ្យ​បង្កើត​គណ​បក្ស​ «សំឡេង​សហគមន៍​កម្ពុជា»

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធបតី​ ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង​ រាជរដ្ឋាភិបាល​ និងអង្គការសង្គមសុីវិល​ (លេីកទី២)​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ត្រូវនឹងថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។ រូបភាំព៖ ជន ចាន់រ៉ែន

ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបង្កើតគណបក្សនយោបាយថ្មីមួយទៀតមានឈ្មោះថា «គណបក្សសំឡេងសហគមន៍កម្ពុជា»

លិខិតអនុញ្ញាតនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ម្សិលមិញនេះ ដោយមានលោក សា លីម ដែលគេមិនដែលឮឈ្មោះសោះនោះ ធ្វើជាតំណាងស្ថាបនិកគណបក្ស។

យោងតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សសំឡេងសហគមន៍កម្ពុជា» ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកើ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ុន្តែយោងតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ តំណាងស្ថាបនិកគណបក្សនេះត្រូវរៀបចំបែបបទនិងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ។

ស្របពេលមាននិន្នាការបង្កើតគណបក្សថ្មីៗកាន់តែច្រើននេះ ក្រសួងមហាផ្ទៃក៏បានលុបឈ្មោះគណបក្សនយោបាយចំនួន៣ទៀតចេញពីបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមសាលដីការបស់តុលាការកំពូល។ គណបក្សទាំង៣នោះ រួមមាន «គណបក្សសង្គមប្រជាធិបតេយ្យ» «គណបក្សវង្គតខេមរៈមហានគរ» និង«គណបក្សប្រជាធិបតេយ្យខ្មែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ