មន្ទីរ​ពេទ្យ​ Royal​ Phnom​ Penh​ ទទួល​បាន​សិទ្ធិ​នាំចូល​វ៉ាក់សាំង​ Pfizer Biontech​ និង​ Moderna​ ពី​សហរដ្ឋ​អាមេរិក

សកម្មភាពមួយនៅក្នុងកម្មវិធីរបស់មន្ទីររ៉ូយ៉ាល់ភ្នំពេញ កាលពីឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Royal Phnom Penh Hospital)

មន្ទីរពេទ្យ Royal Phnom Penh ជាមន្ទីរពេទ្យឯកជនដំបូងគេនៅកម្ពុជាដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យនាំចូលនិងគ្រប់គ្រងវ៉ាក់សាំង Pfizer Biontech និង Moderna ពីសហរដ្ឋអាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹងត្រូវការចាក់ប្រភេទវ៉ាក់សាំងទាំងនេះ។ នេះបើតាមការប្រកាសឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅល្ងាចម្សិលមិញនេះ។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែកក្កដា បានអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ក្នុងការនាំចូល គ្រប់គ្រង និងផ្ដល់សេវាវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ក៏ប៉ុន្តែដើម្បីទទួលបានសិទ្ធិនេះ មន្ទីរពេទ្យឯកជនត្រូវដាក់ពាក្យស្នើសុំសិទ្ធិ និងត្រូវគោរពតាមលក្ខខណ្ឌស្តង់ដារសុវត្ថិភាព ដូចជា ការដឹកជញ្ជូន ការក្សាទុក និងការបែងចែក ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ