ការចាក់វ់ាក់សាំង​ដូសទី៣​ឬ​ដូសជម្រុញ​ដល់​មន្ត្រីរាជការ​នៅ​ខេត្តជួរមុខ​នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក

វ៉ាក់សាំង AstraZeneca ដឹកដល់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ការចាក់វ៉ាក់សាំង​ដូសទី៣ ឬ​ដូសជម្រុញ AstraZeneca ដល់​មន្ត្រីរាជការ គ្រូពេទ្យ និង​កងទ័ព​​ជួរមុខ​ ដែល​ស្ថិត​នៅក្នុង​ខេត្តជាប់ព្រំដែន​ចំនួន ៧ នឹង​ធ្វើឡើង​ព្រមៗគ្នា នៅ​ថ្ងៃទី៨ ខែសីហា ស្អែកនេះ។

យោងតាមសេចក្តីជូន​ដំណឹង​របស់​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩ នៅ​ថ្ងៃទី៧ ខែសីហានេះ បានអំពាវនាវ​ឱ្យអភិបាលខេត្ត និង​ប្រធាន​មន្ទីរសុខាភិបាល​ខេត្តទាំង​៧ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ រៀបចំទីតាំង​និង​គ្រូពេទ្យ​ដើម្បី​ត្រៀម​ចាក់វ៉ាក់សាំងដូសទី៣ ឬ ដូស​ជម្រុញ​ប្រភេទ AstraZeneca ដល់មន្ត្រីរាជការ និងកងកម្លាំងនៅជួរមុខទាំងអស់ចាប់ពីថ្ងៃទី៨ ខែសីហា តទៅ។ ការចាក់វ៉ាក់សាំង​ដូសទី៣ ឬ ដូសជម្រុញនេះ ដំបូង គឺ​សម្រាប់​ក្រុម​គ្រូពេទ្យជួរមុខ និងមន្ត្រីរាជការ កងទ័ព មន្ត្រីជាប់កិច្ចសន្យា គ្រួសារកងទ័ព កងនគរបាល និងអតីតយុទ្ធជន ដែលបាន​ចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់រួចរាល់ និង​កំពុងប្រឈមនឹង​ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃតែប៉ុណ្ណោះ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ការដឹកជញ្ជូនវ៉ាក់សាំងAstraZeneca នេះនឹងទៅដល់ខេត្តទាំង​៧ នៅថ្ងៃទី៧ ខែសីហានេះ តាមរយៈឧទ្ធម្ភាគចក្រ២គ្រឿង​របស់រដ្ឋាភិបាល​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ