អ្នកជំងឺកូវីដ-១៩ចំនួន១២​នាក់​ទៀត​បាន​ស្លាប់ ខណៈ​អ្នក​ឆ្លង​ថ្មីជិត​៦០០​នាក់

ក្រុមអ្នកជំនាញសុខាភិបាលរៀបចំមឈូសដាក់សពអ្នកស្លាប់ដោយកូវីដ-១៩ កាលពីចុងខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅថ្ងៃសៅរ៍​នេះ​ថា​ អ្នក​ជំងឺកូវីដ-១៩ ​ចំនួន​ ១២​ នាក់​ទៀត ​បាន​ស្លាប់ ដែល​ធ្វើឱ្យ​ចំនួន​នេះ​កើន​ឡើង​ដល់​ ១ ៦៦៦ ​នាក់​ ខណៈអ្នក​ឆ្លង​ថ្មីមាន​ចំនួន​ ៥៩៨ នាក់​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​បាន​ប្រកាស​ថា ​នៅថ្ងៃដដែល​នោះ​ មាន​អ្នក​ជំងឺកូវីដ-១៩​ ចំនួន​ ៦៨២​ បាន​ជា​សះ​ស្បើយ។

គិត​ត្រឹម​ថ្ងៃសៅរ៍ ​ទី១៤ ខែសីហា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​ជំងឺកូវីដ-១៩​ នៅ​កម្ពុជា​ មាន​ចំនួន​សរុប​ ៨៤ ៨៦០ នាក់​ ស្លាប់ ១ ៦៦៦ នាក់ ជាសះស្បើយ​ចំនួន ៧៩ ៦៥៤ នាក់។ ក្នុង​នោះករណី​នាំចូល​ពីក្រៅ​ប្រទេស​មាន​ចំនួន​សរុប ១២ ៦៨៩​ នាក់។

ដោយ​ឡែកទាក់ទង​នឹងការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ គិតត្រឹម​ថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២១ សម្រេច​បាន ៨២,៦៨% ហើយ ធៀបជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ១០ លាននាក់។ ចំណែក​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ-យុវវ័យ​ ដែល​មាន​អាយុ ​ចាប់ពី​ ១២ ​ឆ្នាំ ​ទៅ​ក្រោម ១៨​ ឆ្នាំ​វិញ សម្រេច​បាន​ ២៤,៥២% ធៀប​ជាមួយ​នឹង​ចំនួន​កុមារ-យុវជន​គោលដៅ​ចំនួន​ ១ ៩៦៦ ៩៣១ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ