រយៈ​ពេល​៧​ខែ​នេះ​ការនាំ​ចូល​សាច់​បង្កក​មក​​កម្ពុជា​​កើន​ឡើង​១០%​ តែ​ការ​នាំ​ចូល​​សត្វ​រស់​ថយ​ចុះ

សាច់គោនិងសាច់ជ្រូករបស់អាជីវករម្នាក់ កាលពីពេលកន្លងទៅ។ (ណាត សុភាព)

មន្ត្រីក្រសួងកសិកម្ម បាន​ឱ្យដឹងថា ការនាំចូល​សាច់បង្កក​ក្នុងរយៈពេល៧ខែឆ្នាំនេះ មានការ​កើនឡើង​១០ភាគរយ ខណៈការនាំចូល​សត្វរស់ថយចុះ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាលពីឆ្នាំមុន។

ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ អគ្គនាយក​ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហុង ប៉ុណ្ណាកា ប្រាប់ វីអូឌី តាមប្រព័ន្ធតេលេក្រាមនៅថ្ងៃចន្ទនេះ​ថា គិតចាប់ពីខែមករា ដល់​ខែកក្កដា ឆ្នាំនេះ ការនាំចូលសាច់បង្កកសរុបមានចំនួន១ ៦៦១តោន ពោលគឺមានការកើនឡើង១០% បើធៀបនឹងរយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ២០២០ ដែលមានចំនួន១ ៥០៨តោន។

ចំណែកការនាំចូលសត្វរស់វិញ លោកថា មានការថយចុះ ដូចជា ការ​​នាំចូល​ជ្រូក​សាច់រស់ មានចំនួន៥៤១ ២៣០ក្បាល ថយចុះ ៥១,៦% (១ ១១៧ ៧៥០ក្បាល នៅឆ្នាំ២០២០), មាន់សាច់រស់ ចំនួន១ ៧៣១ ០០០ក្បាល ថយចុះ ៤០,៧% (២ ៩១៩ ០០០ក្បាល នៅឆ្នាំ២០២០) និងទាសាច់រស់ ចំនួន៣៤៩ ០០០ក្បាល ថយចុះ ៣២%​ (៥១៦ ០០០ក្បាល នៅឆ្នាំ២០២០)។

បើតាមលោក ហុង ប៉ុណ្ណាកា ការនាំចូលផលិតផលសត្វនេះ ​ដើម្បីបំពេញតម្រូវការក្នុងស្រុក និងធ្វើ​ឱ្យ​​មានស្ថិរភាពទីផ្សារសាច់សត្វ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ