អាជ្ញាធរ​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​រយៈ​ពេល​១​សប្តាហ៍​ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ពិធីដង្ហែក្បួនយុទ្ធនាការឃោសនាអប់រំ ផ្សព្វផ្សាយ ដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋចូលរួមសកម្មឡើងក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)

អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចបិទខ្ទប់ក្រុងស្ទឹងត្រែងរយៈពេល១សប្តាហ៍ ក្រោយរក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ “ដែលតា” (Delta) ចំនួន៩ករណី។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត​ស្ទឹងត្រែង កាលពីថ្ងៃទី​១៧ ខែសីហា ម្សិល​មិញ បាន​ឱ្យ​ដឹងថា ការបិទខ្ទប់នេះមានរយៈពេល៧ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង១១និង៥៩នាទីយប់មិញ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ភូមិសាស្ត្រដែលត្រូវបិទខ្ទប់អាចត្រូវបានបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» ឬ «តំបន់លឿង» អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងមូលដ្ឋានជាក់ស្តែង។

កាលពីថ្ងៃទី១៧ ខែសីហា ម្សិលមិញ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩​ប្រភេទថ្មី (Delta) បន្ទាប់ពីក្រុមគ្រូពេទ្យខេត្តបានទទួលលទ្ធផលវិភាគ​ពីវិទ្យាស្ថានប៉ាស្ទ័រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី (Delta) ចំនួន៧នាក់ និងមានករណីសង្ស័យអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បើតាមរដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១៧ ខែសីហា ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧៦៥នាក់ ស្រី៣៧៤នាក់ ក្នុងនោះ មានអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) សរុប​ចំនួន៩នាក់ ស្រី៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ