ក្រុង​ស្ទឹងត្រែង​បន្ត​បិទ​ខ្ទប់​​១​សប្តាហ៍​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ ដែលតា

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ពិធីដង្ហែក្បួនយុទ្ធនាការឃោសនាអប់រំ ផ្សព្វផ្សាយ ដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋចូលរួមសកម្មឡើងក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)

អាជ្ញាធរខេត្តស្ទឹងត្រែង បានសម្រេចបន្តបិទខ្ទប់ក្រុងស្ទឹងត្រែងរយៈពេល១សប្តាហ៍ទៀត គិត​ចាប់​ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ ដែលតា។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី២៤ ខែសីហានេះ បានឱ្យ​​ដឹង​ថា ការបិទខ្ទប់ភូមិសាស្ត្រក្រុងស្ទឹងត្រែងជាបណ្តោះអាសន្ននេះ គិតចាប់ពីវេលាម៉ោង២៣និង៥៩នាទី ថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីសំដៅបន្តពង្រឹងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ ​ដែលតា (Delta)។

អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចបិទខ្ទប់ក្រុងស្ទឹងត្រែងលើកដំបូងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែសីហា ក្រោយពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ “ដែលតា (Delta)” ចំនួន៩​ករណី។

គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៨៨៩នាក់ ក្នុងនោះមានប្រភេទ “ដែលតា (Delta)” ចំនួន២៨នាក់ (ស្រី១៦នាក់) ខណៈអ្នកជាសះស្បើយចំនួន៥២៧នាក់ ស្លាប់៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៥៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ