អ្នកជំងឺកូវីដ-១៩ចំនួន២១នាក់ទៀតស្លាប់​ ខណៈអ្នកឆ្លងថ្មី​ជាង​៨០០នាក់

ក្រុមគ្រូពេទ្យ TYDA បានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តសន្សំកុសល​ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ វត្តសន្សំកុសល-sonsamkosal Pagoda)

ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ បានកើន​ឡើង​ជាង​២ពាន់២រយនាក់ (២ ២១៨) គិតត្រឹម​ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពី​អ្នក​ជំងឺកូវីដ-១៩​ចំនួន២១នាក់​ទៀត​បាន​ស្លាប់។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃសៅរ៍​នេះ​បាន​ឱ្យដឹង​ថា  ក្រសួង​ក៏បាន​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៨១៦ នាក់​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ចំនួនអ្នក​ឆ្លង​ជំងឺកូវីដ-១៩ នៅកម្ពុជា​កើនឡើង​ដល់ ១០៨ ២៥៧ នាក់។ ក្នុងនោះ​ករណី​នាំចូល​ពីក្រៅ​ប្រទេស​មាន​ចំនួន ១៨ ៥៤៧ នាក់។ នៅថ្ងៃ​ដដែល​នេះ ចំនួន​អ្នកព្យាបាល​ជាសះស្បើយ​មាន​ចំនួន ៥៥៤ នាក់។

ដោយឡែក​ទាក់ទង​អត្រា​កំណើន​ការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹម​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១​ សម្រេច​បាន ៩៨,៧០%​ ធៀបជាមួយ​ចំនួន​ប្រជាជន​គោល​ដៅ​ ១០លាន​នាក់​។ ចំណែក​ការចាក់វ៉ាក់សាំង​លើ​កុមារ-យុវវ័យ​ ដែល​មាន​អាយុចាប់ពី​១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្រេច​បាន ៨៨,៨៧% ធៀប​ជា​មួយ​​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុពី ៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​៧០,២១% ​ធៀបជា​មួយ​នឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ