ក្រសួង​យុត្តិធម៌​រក​ឃើញ​មន្ត្រី​៥​នាក់ ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​វិល​ត្រលប់​មក​ពី​​ចូល​រួម​បុណ្យភ្ជុំបិណ្ឌវិញ

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)

ក្រសួង​យុត្តិធម៌​បាន​ប្រកាសពី​ការ​រក​ឃើញ​មន្ត្រីរាជការ​ក្រោម ឱវាទ​ចំនួន ៥នាក់ មាន​វិជ្ជមាន​កូវីដ-១៩ ក្រោយ​ពី​វិល​ត្រលប់​មក​ពី​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​វិញ។

ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ ១១ តុលា ម្សិលមិញនេះ បាន​ធ្វើតេស្តរហ័ស​លើ​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​យុត្តិធម៌​សរុប​ចំនួន ៤៦៤ រូប ហើយ​ក្នុង​នោះ ​ក្រសួង​បាន​រក​ឃើញ​បុគ្គលិក​មន្ត្រីរាជការ​ចំនួន ៥រូប មានវិជ្ជមានកូវីដ-១៩ ក្នុង​កម្រិត​ស្រាល និង​ពុំមាន​ចេញ​រោគសញ្ញា​ណាមួយ​ឡើយ។ ក្រសួង​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​មន្ត្រី​រាជការ​ទាំង ៥ រូបដែលវិជ្ជមានវីរុសកូវីដ-១៩ នេះទេ។

ទោះយ៉ាងនេះក្តី ក្រសួង​យុត្តិធម៌បាន​អនុញ្ញាតឱ្យមន្ត្រីរាជការ​ទាំង​ ៥រូប សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅតាម​ផ្ទះរៀងៗ​ខ្លួន ស្រប​តាម «នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាល​អ្នក​ជំងឺកូវីដ-១៩ នៅ​តាម​ផ្ទះ»។ ដោយ​ឡែក ចំពោះ​អ្នក​ពាក់ព័ន្ធដោយ​ផ្ទាល់​វិញ ក្រសួងបាន​តម្រូវ​ឱ្យពួកគេ​ធ្វើចត្តាឡីស័ក ព្រមទាំង​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវវិធានការ​សុវត្ថិភាព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

រដ្ឋាភិបាល​កម្ពុជា​បាន​តម្រូវឱ្យ​បុគ្គលិក មន្ត្រីរាជការ និងកម្មករ កម្មការិនីរោងចក្រកាត់ដេរ​នៅភ្នំពេញ​ធ្វើតេស្ត​រកជំងឺកូវីដ-១៩ ក្រោយ​ពី​វិលត្រលប់​មក​ពី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ