មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈឆ្លង​ថ្មី​ធ្លាក់​ចុះ​ជាង​១០០​នាក់

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃសៅរ៍​នេះ​ថា មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ នៅ​ថ្ងៃសុក្រ​ម្សិលមិញ ខណៈ​មនុស្ស​១០៦​នាក់​បាន​ឆ្លង​ជំងឺកូវីដ-១៩។

ផ្អែកតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក្នុងចំណោម​មនុស្ស​៨​នាក់ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នោះ ៥ នាក់​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩នោះ​ទេ។ នៅ​ថ្ងៃម្សិលមិញ​នេះ ក៏មាន​ករណី​អ្នកជា​សះស្បើយ ២៣៤ នាក់។

គិត​ត្រឹម​ថ្ងៃសុក្រ ទី២៩ ខែតុលា ម្សិលមិញ កម្ពុជា​មាន​អ្នកឆ្លងជំងឺកូវីដ-១៩​សរុប ១១៨ ៤២៧ នាក់ ស្លាប់ ២៧៨១នាក់ និង​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ១១៤ ៥៣៤ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ