បេក្ខភាពមេឃុំជាប់ឆ្នោត​បក្សភ្លើងទៀន​នៅ​ខេត្តកំពង់ធំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន

លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ (រូបថតត្រូវបានបង្ហោះលើបណ្ដាញសង្គមសកម្មជនបក្សភ្លើងទៀន)

បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទប្រកាន់ «ប្លន់» ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។

ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់ខាងលើ។ មួយវិញទៀត ប្រធានពន្ធនាគារខេត្តកំពង់ធំ ត្រូវទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

បើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា តុលាការបានចេញដីកាបង្គាប់ឱ្យឈ្មោះ ញឹម សារ៉ុម ហៅ ឌុប រ៉ាន់  ចូលមកបំភ្លឺ ដោយបានទទួលដីកាត្រឹមត្រូវហើយ ប៉ុន្តែឈ្មោះ ញឹម សារ៉ុម ពុំបានមកឆ្លើយចំពោះមុខចៅក្រមស៊ើបសួរឡើយ។

លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលទើបបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ