សហគមន៍​និង​យុវជន​ថា​ ការ​ដាំ​ព្រៃ​កោង​កាង​នឹង​ជួយ​កាត់​បន្ថយ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ

សកម្មភាពក្រុមយុវជននាំគ្នាចូលរួមដាំដើមព្រៃកោងកាងឡើងវិញ នៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ (ក្រុមយុវជនស្រលាញ់បរិស្ថាន)

យុវជនដែលស្រឡាញបរិស្ថានថ្លែងថា ការដាំព្រៃកោងការវានឹងជួយការពារ និងទប់​​ស្កា​​​​​​​ត់​​នៃ​​ការបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងតែជួបប្រទះ ខណៈដែលយុទ្ធនា​​កា​​រ​​ដាំព្រៃកោងកាងឡើងវិញនៅតំបន់ខ្លះដែលបាត់បង់ដោយការកាប់បំផ្លាញនេះ នៅ​​មា​​​ន​​​កម្រិត ដែលមិនទាន់ឆ្លើយតបពីទំហំដែលបាត់បង់នៅឡើយ។

កញ្ញា ស៊ុន ស្រីណៃ ជាយុវតីម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត រស់នៅរាជធានីភ្នំពេញ ប្រាប់វីអូឌីថា បញ្ហាអាកាសធាតុមានការប្រែប្រួលមិនឈប់ឈរពីមួយទៅ​​មួយថ្ងៃ។ ការ​​ផ្លា​​ស់​​ប្តូរ​ដែលមិនទៀងទាត់នេះ គឺមានភាពស្មុគស្មាញក្នុងការបែងចែកឱ្យដាច់រវាងរដូវប្រាំង និ​​ង​​​រដូវវស្សា ហើយ​បម្រែប្រួលអាកាសធាតុនេះ ពេលខ្លះនៅរដូវប្រាំងបែរជាមានភ្លៀងខ្យល់ព្យុះ ឬទឹកជំនន់ជាដើម។

ជាប្រធានយុវជន និងជានិច្ចជាកាលតែងកៀរគរឱ្យមានយុទ្ធនាការដាំព្រៃកោងកាង នៅតំបន់សហគមន៍ត្រពាំងសង្កែ កញ្ញា ស៊ុន ស្រីណៃ លើកឡើងថា ដោយមើលឃើញប្រធានស័ក្តិទាំងនេះហើយ ទើបជំរុញឱ្យក្រុមយុវជន បំផុសគំនិតដាំព្រៃកោងកាងឡើងវិញ ដើ​​ម្បី​ជួយការពារបរិស្ថានផង និងបានជាប្រយោជន៍សម្រាប់សហគមន៍ផង។

កញ្ញាបន្តថា៖«សំណូមពរមួយទៀត សុំឱកាសចូលរួម​ពីយុវជន សហគមន៍ អាជ្ញាធរគ្រ​​ប់​មូលដ្ឋាន ក្រសួងពាក់ព័ន្ធ រួមគ្នាដាំដើមឈើឡើងវិញដោយបច្ចុប្បន្នយើងឃើញថា ដើមឈើមានការបាត់បង់ច្រើន។ អ៊ីចឹង ស្នើសុំឱ្យមានការដាំដើមឈើឡើងវិញឱ្យបានគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីរក្សារស្ថិរភាពនៃការប្រែប្រួលអាកាស»។

បើតាមកញ្ញា ស៊ុន ស្រីណៃ ការបាត់បង់ព្រៃឈើ និងការបំភាយឧស្ម័នពុលពីរោងចក្រផ្សេងៗ ទៅ​​កាន់បរិ​​យាកា​​ស​ ជាមូលហេតុដែលធ្វើឱ្យស្រទាប់អូហ្ស៊ូនស្តើងហើយនាំឱ្យមានការកើនឡើ​​ង​​នៃកម្តៅ និងប្រែប្រួលអាកាសធាតុ​​​​។ ប្រភពបន្តថា ដោយសារការមើ​​ល​ឃើញបែបនេះធ្វើឱ្យកញ្ញាបន្តខិតខំដឹកនាំយុវជ​​ន​​​ដាំដើមកោងការជារាងរាល់ឆ្នាំ ដែលយុវជនទាំងនោះមកពីបណ្ដាខេត្តផ្សេងៗរួមទាំងមកពីភ្នំពេញផងដែរ។

សកម្មភាពក្រុមយុវជននាំគ្នាចូលរួមដាំដើមព្រៃកោងកាងឡើងវិញ នៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត ​កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ (​ក្រុមយុវជនស្រលាញ់បរិស្ថាន)

មិនខុសគ្នាទេ យុវជន អុន កម៉ារី ដែលរស់នៅផ្ទាល់នឹងសហគមន៍ត្រពាំងសង្កែនេះ ឱ្យដឹងថា ក្នុងនាមជាយុវជនមួយរូប គឺរូបគេមិនដែលធ្វេសប្រហែសឡើយ អំពីការការពារ និងបំផុសឱ្យពលរដ្ឋចូលរួមដាំព្រៃកោងកាងឡើងវិញនេះ។ ក្រៅពីថែទាំហើយ រូបគេក៏ជាអ្នកដែលរស់នៅផ្ទា​​ល់​​ក្នុងសហគមន៍ ក៏បានរួមចំណែកក្នុងការបណ្តុះកូនព្រៃកោងកាងថ្មីៗបន្តទៀតដែរ។ ម្យ៉ាងវិញ អ្វីដែលសំខាន់ជាងនេះ​ គឺបានចុះផ្សព្វផ្សាយ និងអប់រំពលរដ្ឋឱ្យយល់ដឹងពីការការពារ ព្រៃកោងកាងនេះ ព្រោះវាបានផ្តល់អត្ថប្រយោជន៍ច្រើន សម្រាប់សហគមន៍។

លោកបន្តថា៖«មួយទៀតជាការរួមចំណែកពីភ្ញៀវទេសចរ​ឬក៏ក្រុមហ៊ុន សកលវិទ្យាល័យនា​​នា​​ដែលគាត់ទិញដើមកោងកាងដាំជាអនុសាវរីយ៍។ អ៊ីចឹងក៏ទាមទាឱ្យយុវជនចូលរួមជាមួយដែរ។ ខ្ញុំសង្ឃឹមថាការចូលរួមចំណែករបស់យុវជនទាំងនេះជាផ្នែកនៃការចូលរួមលើកកម្ពស់បរិស្ថាន និងទប់ស្កាត់បញ្ហាផ្សេងៗដូចគ្រោះធម្មជាតិជាដើម» ។

សហគមន៍ត្រពាំងសង្កែជាសហគមន៍ អេកូរទេសចរណ៍ធម្មជាតិ ក្នុងចំណោមសហគមន៍ផ្សេងទៀត នៅក្នុងស្រុកទឹកឈូរ ខេត្តកំពត។ បច្ចុ​​ប្បន្ន សហគមន៍ត្រពាំងសង្កែនេះ មិនត្រឹមជួយផ្តល់ការងារសម្រាប់ពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់ និងប្រយោលដែលអាចប្រកបរបរនេសាទ ជាលក្ខណៈ​​គ្រួសារទេ ដែននេសាទនេះ ក៏ជាផ្នែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអ​​ន្ត​​​​រជាតិ ឱ្យមកលេងកំសាន្តជាហូរហែផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។

សហគមន៍ត្រពាំងសង្កែនេះ មានទំហំផ្ទៃដី ៥១០ហិកតា។ ព្រៃកោងកាងដែលមានស្រាប់គ្រប់ដ​ណ្តប់​លើផ្ទៃដីប្រមាណ ៥៦ហិកតា ក្នុងនោះដីដាំថ្មីបានចំនួន ២៥ហិកតា។

សកម្មភាពក្រុមយុវជននាំគ្នាចូលរួមដាំដើមព្រៃកោងកាងឡើងវិញ នៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត ​កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ (​ក្រុមយុវជនស្រលាញ់បរិស្ថាន)

ប្រធានសហគមន៍ត្រពាំងសង្កែ លោក ស៊ឹម ហ៊ីម ថ្លែងថា ព្រៃកោងកាងក្រៅពីបានជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុហើយ វាថែមទាំងជាជម្រកជីវៈចម្រុះ និងជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋរស់នៅតំបន់នេះថែមទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃកោងកាងក្នុងទំហំមួយហិកតា អាចស្រូបជាតិពុល តាមរយៈការបំ​​​ពុ​​ល​អាកាសធាតុបានមួយតោនជាតិពុលទៀតផង ។

បើតាមប្រធានសហគមន៍រូបនេះ តាមរយៈវិស័យទេសចរណ៍ក្នុងស្រុក គឺមួយថ្ងៃៗ សហគមន៍ទទួលបានភ្ញៀវទេសចរ​ មិនដែលដាច់នោះទេ ជាពិសេសចំនួនភ្ញៀវទេសចរ​ ដែលសង្កេ​​​ត​ឃើញធ្វើដំណើរកម្សាន្តញឹកញាប់ និងកើនឡើងសម្រាប់សហគមន៍ត្រពាំងសង្កែគឺរដូវ​បុ​​ណ្យ​​​​​​ទាន។

លោកបន្តថា៖«ការចូលរួមរបស់យុជនក្នុងការដាំដើមកោងកាងគឺមានសារៈសំខាន់សម្រាប់ស​​ហ​​គ​​​​ម​ន៍ ហើយការចូលរួមរបស់យុវជនគឺជាការងារសង្គមសម្រាប់ភ្ញៀវដែលមកត្រពាំងសង្កែ ស​​ម្រា​​ប់​ប្រចាំខែជាមធ្យមប្រហែលជា ៣ ០​០​​​​០នាក់ ប៉ុន្តែខែណាដែលជាថ្ងៃបុណ្យគឺច្រើននៅក្នុងមួ​យថ្ងៃមានរហូតទៅដល់១ ០០០នាក់ ហើយ​​បើក្នុងខែណាមានបុណ្យច្រើនគឺច្រើនសម្រាប់ភ្ញៀ​វ​​ប្រចាំខែ»។

ចំណែក ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសហគមន៍បណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង ចាត់ទុកសកម្មភាពរបស់យុវជន ដែលចូលរួមការពារបរិស្ថាន និងបំផុស​​ច​​​​លនា​​ឱ្យដាំព្រៃកោងកាងឡើងវិញនេះ គឺជាផ្នែកមួយដ៏រ៉ឹងមាំសម្រាប់ស​​ហគមន៍ត្រពាំង​​សង្កែ​​នេះ​​​​​​។

លោកបន្តថា ការរួមកម្លាំងគ្នាបែបនេះរបស់ក្រុមយុវជន​ ជាសារបង្ហាញឱ្យអាជ្ញាធរ និង​​ភា​​គី​​​​ពាក់​ព័ន្ធ​​​​ទៀត​​យ​​ល់​​​ពីតម្លៃនៃការថៃរក្សា និងការការពារ​​ព្រៃកោងកាង ឱ្យកាន់​​តែច្បាស់​​។ មួយ​​វិ​​ញ​​​ទៀ​​ត ការដែលហ៊ានប្រឈមមុខ ចំពោះគ្រោះថ្នាក់ និង​​ការបញ្ឈប់បានពីសកម្មភាព​​របស់​​ឈ្មួ​​ញ​​​ដែ​​ល​​​​មានអំណាច ដែលទន្រ្ទានព្រៃកោង​​កាង​​ធ្វើ​​ជា​​កម្មសិទ្ធិ វាជាការគួរឱ្យមោទនភាព​​ និងគួរ​​គោ​​រ​​ព​​​​សម្រាប់​​ក្រុ​​ម​​​​យុវជន។

លោកបន្តថា៖«ខ្ញុំគិតថារាជរដ្ឋាភិបាលត្រូវតែពង្រឹងការអនុវត្តច្បាប់ រៀបចំប្រព័ន្ធការងារបែបម៉េ​​​ច​​ឱ្យបានល្អប្រសើរដើម្បីទប់ស្កាត់សកម្មភាពកាប់បំផ្លាញឈូសឆាយព្រៃកោងកាងនេះ ជាពិ​​​សេ​ស​អាជ្ញាធម៌គួរតែផ្តល់ជាបណ្ណសរសើរ និងលើកទឹកចិត្តបន្ថែមទៀតដល់សហគមន៍ដែលខិតខំការពារ ឬក៏មហាជនដែលគាត់ចូលរួមក្នុងកិច្ចការនេះ» ។

សម្រាប់លោក ស៊ីម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ សង្កេតឃើញថា អ្វីដែលជាបញ្ហាប្រ​​ឈ​ម និងការព្រួយបារម្ភរបស់សម្រាប់សហគមន៍ គឺក្រុមហ៊ុនឯកជនទទួលបាន​​សិទ្ធិវិយោគពី​​រ​​ដ្ឋា​​​​ភិបាល​​នៅ​​តាមតំបន់ឆ្នេរសមុទ្រ ហើយបំផ្លាញព្រៃកោងកាងដែលធ្វើឱ្យប៉ះពាល់​​ទៅដល់ជីវៈ​​ច​​ម្រុះ​​នៅក្នុងសមុទ្រ។ លោកថា ការបាត់បង់នេះ នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោល ត្រូវធ្លាក់ចុះសេដ្ឋកិច្ច ហើយអ្នកខ្លះអាចនឹងបង្ខំចិត្តធ្វើចំណាកស្រុកថែមទៀតផង៕

អត្ថបទដោយ៖ កញ្ញា ឆន វិរីយ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ