នាយក​រដ្ឋ​មន្រ្ដី​ចិន​មក​ដល់​កម្ពុជា​​​ ​អំឡុង​ពេល​​ដំណើរ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម​​

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង និងភរិយាបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ (ក្រសួងការបរទេសកម្ពុជា)

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង បានមកដល់​កម្ពុជាហើយ កាលពី​យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២  ដើម្បី​​បំពេញទស្សនកិច្ចផ្លូវការ អំឡុងពេលនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម។ ​

បើតាម​ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល ៦ថ្ងៃ ពោលគឺគិតចាប់ពីថ្ងៃទី៨​​ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា បានឱ្យដឹងថា នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីយប់មិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា។

ក្រសួងការបរទេសកម្ពុជាសរសេរថា៖ «នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា»។

​សេចក្ដីប្រកាសព័ត៌មានរបស់​​ក្រសួងការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា កាលពីថ្ងៃទី​៥ ខែវិច្ឆិកា បានលើកឡើងថា នាយករដ្ឋមន្រ្ដីចិន លោក លី ខឺឈាង ​មកបំពេញទស្សនកិច្ចនៅកម្ពុជា​​ពីថ្ងៃទី​៨​ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២​ ដើម្បី​ជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ​ក្នុងកិច្ចសហប្រតិបត្តិការ​ជាដៃគូគ្រប់ជ្រុងជ្រោយ។

ប្រភពដដែលបន្ថែមថា ​​ក្រោយជំនួប​ជាមួយលោក​ ហ៊ុន សែន នាយករដ្ឋមន្រ្ដីចិននឹង​ចូលរួមដាក់កម្រងផ្កាគោរពព្រះវិញាណក្ខន្ធ​ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបន្ត​ទស្សនកិច្ច​នៅ​​ខេត្តសៀមរាប ដើម្បីចូលរួមពិធីស្ថាបនាឡើងវិញ​នូវប្រាសាទតាកែវផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ