ប៉ូលិសអាល្លឺម៉ង់ បាននិយាយថា ការបាញ់ប្រហារនៅឯផ្សារមួយក្នុងទីក្រុងមុយនិច ពីសំណាក់ខ្មាន់កាំភ្លើងមួយរូប បានបណ្ដាលឲ្យមនុស្ស ៩នាក់ស្លាប់។
សារព័ត៌មាន BBC បានផ្សាយថា ជនសង្ស័យ គឺជាជនជាតិអ៊ីរ៉ង់សញ្ជាតិអាល្លឺម៉ង់ អាយុ ១៨ឆ្នាំ ដែលរស់នៅទីក្រុងមុយនិច ក្រោយមកបានបាញ់សម្លាប់ខ្លួនឯងផងដែរ ដែលធ្វើឲ្យប៉ូលិសមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការបាញ់ប្រហារនេះ។
យោងតាម BBC ដែលបានដកស្រង់សម្ដីប៉ូលិស បានឲ្យដឹងថា មនុស្ជាង ២០នាក់ទៀត បានរងរបួស ក្នុងនោះ ៣នាក់របួសធ្ងន់ធ្ងរ។
ប៉ូលិសកំពុងតែចាប់ផ្ដើមប្រមាញ់មនុស្សផ្សេងទៀត បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានខ្មាន់កាំភ្លើងដល់ទៅ ៣នាក់ ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ៕