រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា សប្ដាហ៍ក្រោយនេះដើម្បីឈប់សងថ្ងៃចូលឆ្នាំខ្មែរដែលពុំបានឱ្យឈប់សម្រាកកន្លងទៅដោយសារបញ្ហាវិបត្តិកូវីដ១៩។
រហូតមកដល់ពេលនេះ បើទោះបីរដ្ឋាភិបាលមិនទាន់រកឃើញករណីផ្ទុះជាសហគមន៍នៅកម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលនៅតែក្រើនរំលឹកឱ្យពលរដ្ឋចូលរួមអនុវត្តវិធានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងសុខាភិបាលដដែល។
ក្នុងពេលឈប់សម្រាកនាសប្ដាហ៍ក្រោយនេះ តើរដ្ឋាភិបាលមានវិធានការត្រៀមអ្វីខ្លះ? ហើយនឹងស្នើសុំការចូលរួមអ្វីខ្លះ?
តទៅនេះ សូមទស្សនាកិច្ចសម្ភាសន៍រវាងអ្នកយកព័ត៌មានវីអូឌី លោក ហ៊ុន សិរីវឌ្ឍន៍ ជាមួយអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ដូចតទៅ៖