លោកអ្នកនាងមួយចំនួនប្រាកដជាស្គាល់លោក ស្រ៊ុន ស្រ៊ន ដែលជាស្ថាបនិកហ្វេសប៊ុកផេក សន្ធិសញ្ញាសន្ដិភាពក្រុងប៉ារីសហើយ។
មានសាវតារចេញពីសកម្មជនសិទ្ធិមនុស្ស លោក ស្រ៊ន យល់ថា មានតែការពន្យល់ពលរដ្ឋឱ្យដឹងពីច្បាប់និងឫសគល់នៃច្បាប់បច្ចុប្បន្ននោះទេ ទើបអាចឱ្យប្រជាពលរដ្ឋខ្មែរក្លាយជាពលរដ្ឋដ៏រឹងមាំបាន។
អាស្រ័យដោយយល់ឃើញបែបនេះហើយ ទើបលោកខំស្រាវជ្រាវពីសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ យកមកបកស្រាយជារៀងរាល់ថ្ងៃ ដែលគោលដៅរបស់លោកមានរហូតដល់៧ពាន់ថ្ងៃឯណោះ។