លោកអ្នកនាងប្រហែលជាធ្លាប់ឃើញរូបភាពសត្វព្រៃដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃនានាហើយ។ រូបភាពទាំងនេះគឺបានមកពីកាមេរ៉ាដែលឧទ្យានុរក្សឬអ្នកការពារសត្វព្រៃបានដាក់ដើម្បីចាប់យក ក្នុងការស្វែងយល់ពីជីវចម្រុះនិងសត្វព្រៃ។
ការដាក់កាមេរ៉ាមិនត្រឹមតែជួយដល់ការសិក្សាពីព្រៃឈើនិងសត្វព្រៃប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យមន្ត្រីឧទ្យានុរក្សដឹងពីចំនួនសត្វដែលនៅសេសសល់ក្នុងព្រៃផងដែរ។
តទៅនេះ សូមទស្សនាបទសម្ភាសន៍រវាងអ្នកយកព័ត៌មាន VOD លោក ហ៊ុន សិរីវឌ្ឍន៍ ជាមួយជំនួយការស្រាវជ្រាវជីវចម្រុះនៃអង្គការ WWF លោក ប៊ុន ត្រូពីន ដែលនឹងបកស្រាយពីអត្ថប្រយោជន៍នៃការដាក់កាមេរ៉ានេះដូចតទៅ៖