តុលាការ​ថៃ​សម្រេច​ដាក់​ឃុំ​មេដឹកនាំ​ក្រហម​ឡើង​វិញ

តុលាការថៃបានសម្រេចដាក់ពន្ធនាគារមេដឹកនាំក្រុមអាវក្រហម លោក ចតុផន ព្រំផាន នៅថ្ងៃនេះ ដោយចោទថា មេដឹកនាំអាវក្រហមរូបនេះ បានរំលោភទៅលើលក្ខខណ្ឌសុំនៅក្រៅឃុំ ដោយបានប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗប្រឆាំងនឹងអ្នកដទៃ ខណៈជជែករឿងនយោបាយនៅក្នុងទូរទស្សន៍។ នេះដោយយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។

កាសែតថៃដដែលនេះ បានផ្សាយបន្តថា តុលាការថៃបានលុបចោលការសុំនៅក្រៅឃុំរបស់លោក ចតុផន ដែលត្រូវបានតុលាការថៃចោទប្រកាន់ពីបទភេរវកម្មទាក់ទងទៅនឹងបាតុកម្មតាមដងផ្លូវដ៏ហិង្សា កាលពីឆ្នាំ២០១០កន្លងមក។

ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក ចតុផន គឺជាមេដឹកនាំដ៏សំខាន់ម្នាក់នៃក្រុមអាវក្រហម ដែលស្ម័គ្រស្មោះនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវបានបណ្ដេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធានៅឆ្នាំ២០០៦ និងឆ្នាំ២០១៤កន្លងមក។

ប្រទេសថៃ បានស្ថិតក្រោមរបបយោធាចាប់តាំងពីខែឧសភា ឆ្នាំ២០១៤កន្លងមក ហើយបានបង្ក្រាបទៅលើក្រុមអ្នកប្រឆាំង និងឃុំខ្លួនក្រុមអ្នករិះគន់ ដែលភាគច្រើនសុទ្ធតែជាអ្នកមានទំនោរខាងក្រុមអាវក្រហម។

លោក ចតុផន និងមនុស្ស ១៨នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទភេរវកម្មកាលពីឆ្នាំ២០១០។ លោកត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្រោមលក្ខខណ្ឌថា លោកមិនជេរប្រមាធ ឬបរិហាអ្នកដទៃ ឬបង្កចលាចលជាថ្មីទៀតនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ