រដ្ឋមន្រី្តក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណ:ជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន មុនទទួលទាន ជៀសវាងការពុលចំណីអាហារនិងជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យអុំទូក។
ក្នុងសេចកី្ដជូនដំណឹងចុះថៃ្ងទី១០ វិចិ្ឆកា ឆាំ្ន២០១៦នេះ ក្រសួងបានលើកឡើងថា៖ «គ្រប់ៗគ្នាចាប់តាំងពីអ្នកបរិភោគរហូតដល់ អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ»។
សូមបញ្ជាក់ផងដែរថានៅក្នុងពិធីបុណ្យអុំទូកនេះ អាជ្ញាធរបានត្រៀមសមត្ថកិច្ចជាង១ម៉ឺននាក់ដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដើម្បីជួយសម្របសម្រួលដល់ចរាចរណ៍និងការពារសនិ្តសុខសណ្ដាប់ធ្នាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕