នគរបាលឥណ្ឌបានរាយការណ៍ថា កម្មករធ្វើការនៅក្នុងរោងចក្រ ដែលគេចោទថា ជារោងចក្រខុសច្បាប់នៅជាយរាជធានីនោះ បានស្លាប់អស់១៣នាក់ដោយសារភ្លើងចេះនៅព្រឹកថ្ងៃសុក្រនេះ។
ភ្លើងឆេះចាប់ផ្តើមឆេះ រាប់ម៉ោងនៅព្រឹកប្រលឹមម៉ោង៤នៅជាន់ផ្ទាល់ដី នៅតំបន់ដែលមានអាគារចង្រ្អៀត ជាកន្លែងដែលគេផលិតអាវស្បែកក្លែងក្លាយនៅប៉ែកខាងកើតនៃទីក្រុងញូដេលី។នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
អ្នកជិតខាងដែលបានមើលឃើញហេតុការណ៍ភ្លើងឆេះនេះ បានបញ្ជាក់ថា ភ្លើងចាប់ផ្តើមឆេះពីជាន់ក្រោមហើយរាលដាលយ៉ាងឆាប់រហ័យ ដល់ជាន់ទី១ជាកន្លែងដែលមានកម្មករជាច្រើនដេកនៅទីនោះ។
នគរបាលបានបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ ដោយសារភ្លើងឆេះ ហើយកម្មករ២ទៅ៣នាក់ទៀត រងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ។ នគរបាលអះអាងថា ភ្លើងឆេះនេះ បណ្តាលមកពីភ្លើងបារីដែលកម្មករជក់៕