សមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនយុវជនម្នាក់ កាលពីថ្ងៃចន្ទម្សិលមិញជា ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក ពាក់ព័ន្ធ និងករណីសង្ស័យឆបោក។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយថា កាលពីថ្ងៃចន្ទម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់អាយុ២២ឆ្នាំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធបណ្តឹងករណីឆបោកយកម៉ូតូ។ របាយការណ៍ក៏បានលើកឡើងករណីមួយចំនួនទៀតកើតឡើងនៅថ្ងៃទី១៤ខែវិច្ឆិកាគឺ ឃាត់ខ្លួនបុរសម្នាក់លក់ជំពាមកៅស៊ូ ក្មេងវង្វេងឪពុកម្តាយ៦នាក់ និង អ្នកដើរលេងមានសុខភាពខ្សោយហើយភ្នាក់ងារសុខាភិបាលសង្គ្រោះបន្ទាន់មាន៣ករណី។
ក្នុងអំឡុងពេលពិធីបុណ្យអុំទូកឆ្នាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់កម្លាំងជាង១០០០០នាក់ ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់។ សមត្ថកិច្ចក៏បានប្រកាសលេខទូរស័ព្ទ១១ខ្សែ ដើម្បីឲ្យពលរដ្ឋរាយការណ៍ពីបញ្ហាផ្សេងៗក្នុងពិធីបុណ្យអុំទូក១ថ្ងៃ២៤ម៉ោងរួមមាន៖ ១១៧, ១១៨, ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧,០១១ ៧០៦ ៧០៦ និង ០១២ ៨០៩ ៩៧៩៕