ទីប្រឹក្សាលោកត្រាំប្រធានាធិបតីអាមេរិកជាប់ឆោត ថ្លែងថា កម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងគឺជាចំណុចអាទិភាពខ្ពស់ដែលរដ្ឋការរបស់លោក ត្រាំ ត្រូវដោះស្រាយឲ្យបាននៅពេលដែលចូលកាន់តំណែងនៅពេលខាងមុខនេះ។
នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបានជួបជាមួយទីប្រឹក្សាត្រាំនៅថ្ងៃសៅរ៍នេះ ហើយត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់យកទៅចុះផ្សាយ។
Michael Flynn គឺជាប្រឹក្សាម្នាក់ដែលស្និទ្ធជាមួយលោកត្រាំ ថ្លែងថា អាមេរិកនឹងធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីពង្រឹងទំនាក់ទំនង និង ដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
ក្រោយពេលដែលដឹងថា ខ្លួនជាប់ឆ្នោតជាប្រធានាធិបតី ដោយផ្អែកលើលទ្ធផលបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកានោះ លោកត្រាំបានហៅទូរស័ព្ទទៅកាន់មេដឹកនាំកូរ៉េខាងត្បូង លោកស្រី ប៉ាក ឃៀនហេ ដោយប្រាប់ថា អាមេរិកពង្រឹងចំណងទាក់ទាក់ទង និង ជួយការពារកូរ៉េខាងត្បូង។