ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំការរត់ប្រណាំងកីឡាករជាជនពិការនៅពហុកីឡាដ្ឋានអូឡាំពិកព្រឹកនេះ ដើម្បីលើកកម្ពស់សិទ្ធិជនពិការ។
តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង៥និង៣០នាទីព្រឹកនិងបញ្ចប់ទៅវិញនៅម៉ោង៩ព្រឹកថ្ងៃដដែល។ កម្មវិធីនេះមានការចូលរួមពីជនពិការជាង១៥០០នាក់មកពីទូទាំងប្រទេស។
ប្រភេទនៃកីឡាប្រណាំនោះរូមមាន ប្រណាំងរទេះជនពិការបុរសនិងនារី, ប្រណាំងរទេះច្រវ៉ាក់ជនពិការបុរសនិងនារី, រត់ប្រណាំងជនពិការដៃបុរសនិងនារី, ការរត់ប្រណាំងជនពិការជើងលើជង្គង់បុរសនិងនារី, ជនពិការជើងក្រោមជង្គង់បុរសនិងនារី, រត់ប្រណាំងជនពិការភ្នែកបុរសនិងនារី, រត់ប្រណាំងជនពិការសតិបញ្ញាបុរសនិងនារី, និងរត់ប្រណាំងជាលក្ខណៈសាមគ្គីអ្នកចូលរួមទូទៅ៕