ក្រដាសប្រាក់ដុល្លារអាមេរិក កើនឡើងជិត១ឆ្នាំមកនេះ បើធៀបនឹងដុល្លាររបស់សិង្ហបុរី បន្ទាប់ពីធនាគារកណ្តាលរបស់អាមេរិក បានដំឡើងការប្រាក់ដំបូងនៅឆ្នាំនេះ និង បញ្ជាក់ថា អាចនឹងមានការដំឡើងបន្ថែមទៀត។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ១ដុល្លាររបស់អាមេរិកស្មើនឹងដុល្លារសិង្ហបុរី ១,៤៤៣៦ ដែលកើនពីថ្ងៃពុធម្សិលមិញ ដុល្លារសិង្ហបុរី១,៤៣៧១ ដែលចំនួននេះកើនឡើងតាំងពីខែមករាឆ្នាំ២០១៦មក។ នេះបើតាមទិន្នន័យរបស់ Bloomberg។
តាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asiaរបស់សិង្ហបុរីបានបង្ហាញថា កាលពីថ្ងៃពុធម្សិលមិញ ធនាគារកណ្តាលរបស់អាមេរិក បានដាក់អត្រាការប្រាក់របស់ខ្លួនចំនួន២៥ចំណុចក្នុងនោះចម្លោះពី០,៥ និង ០,៧៥ភាគរយ។ ក្រោយពេលនៃការប្រកាសរបស់ធនាគារកណ្តាលរបស់អាមេរិកនេះ ក្រដាសប្រាក់ដុល្លារអាមេរិកបន្តកើនឡើងតម្លៃជិតស្មើរយៈពេល១៤ឆ្នាំកន្លងទៅនេះ៕