រដ្ឋាភិបាលចិននឹងប្រគល់សម្ភារមួយចំនួនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃស្អែកនេះ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារបោះឆ្នោត។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប ចេញផ្សាយនៅថ្ងៃទី១៦ខែធ្នូឲ្យដឹងថា ពិធីប្រគល់ជំនួយសម្ភារនេះ ធ្វើឡើងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅកន្លែងឃ្លាំងរបស់ គ ជ ប ។ ក្នុងពិធីនេះមានការចូលរួមពីលោក ស៊ិកប៊ុន ហុកប្រធាន គ ជ ប និង លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននោះ ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មាន និង អន្តរជាតិចូលរួម ដែលកម្មវិធីចាប់ផ្តើមនៅម៉ោង ៩ព្រឹក។