ម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យសហគមន៍អាស៊ានជួយអន្តរាគមន៍ផ្តល់ជំនួយ និង ស៊ើបរកអ្នកដែលត្រូវទទួលខុសត្រូវចំពោះការធ្វើទុក្ខបុកម្នេញដល់ ជនជាតិរ៉ូហ៊ីងយ៉ា នឹងអ្នកដែលភៀសខ្លួនចេញពីប្រទេសមីយ៉ានម៉ា ហើយកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Anifah Aman ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលមាន១០ប្រទេសចូលរួម ប្រជុំនេះធ្វើឡើងនៅទីក្រុងយ៉ង់ហ្គោនប្រទេសមីយ៉ាន់ម៉ាតាមការអញ្ចើញរបស់លោក អ៊ុង សានស៊ូជី គឺក្រោយពេលមួយសប្តាហ៍ដែលមានរបាយការណ៍ថា ពួកយោធា បានសម្លាប់ រំលោភផ្លូវភេទ និង ចាប់ខ្លួនជនស៊ីវិលជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចំណែកមីយ៉ាន់ម៉ា បានប្រកាសច្រានចោល ការចោប្រកាន់នេះ ហើយថ្លែងថា របាយការណ៍នោះត្រូវបានគេប្រឌិតឡើងដើម្បីឲ្យមានបញ្ហាផ្ទៃក្នុងនៅរដ្ឋរ៉ាឃីន ដែលទីនោះមានជនជារ៉ូហីងយ៉ាច្រើនរស់នៅ។
លើសពីនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានអញ្ជើញតំណាងអ្នកសារព័ត៌មាន គណៈប្រតិភូនានាឲ្យទៅពិនិត្យមើលកន្លែងប៉ះទង្គិចគ្នានៅក្នុងរដ្ឋរ៉ាឃីននោះ។
លោកAnifah ថ្លែងថា ជម្លោះនៅក្នុងរដ្ឋរ៉ាឃីន វាបានបង្កបញ្ហាសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ដែលបច្ចុប្បន្នជាជាតិរ៉ូហ៊ីងយ៉ាប្រមាណ៥៦០០០នាក់ កំពុងរស់នៅតំបន់អ្នកកាន់សាសនាឥស្លាមនៅម៉ាឡេស៊ី ដែលអ្នកទាំងនោះរត់គេចចេញពីភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកAnifah ថ្លែងថា លោកសង្ឃឹមថា បញ្ហាទាំងនេះ បណ្តារប្រទេសក្នុងតំបន់អាស៊ាននឹងចូលរួមដោះស្រាយទាំងអស់គ្នា។ លោកថ្លែងថា ស្ថានភាពប្រសើរឡើងនៃសិទ្ធិមនុស្សលើជនជាតិរ៉ូហ៊ីងយ៉ាហាក់ដូចជា យីតយ៉ាវ។ លោកព្រមានថា ពួកក្រុមរដ្ឋឥស្លាមនឹងអាចចាប់យកឱកាសពីបញ្ហាដែលកំពុងកើតមាននៅក្នុងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។