មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ថ្លែងថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងផ្ទុកយន្តហោះរបស់ចិនបានបើកចូលក្នុងទឹកដីរបស់ខ្លួននៅភាគខាងត្បូង ហើយកំពុងបន្តដំណើរឆ្ពោះទៅកាន់ប៉ែកនិរតី ក្នុងដំណើរដែលចិនហៅថាជាការសាកល្បងលើកដំបូងរបស់ខ្លួន។
រដ្ឋមន្ត្រីតៃវ៉ាន់ថ្លែងថា នាវា Liaoning ផ្ទុកយន្តហោះមាននាវាចំនួន៥អមទៅជាមួយ បានធ្វើដំណើរហូសប្រមាណ៩០ម៉ាយពីភាគខាងត្បូងនៅចន្លោះតៃវ៉ាន់និងហ្វីលីពីន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យក្រសួងការពារជាតិរបស់តៃវ៉ាន់លោក Chen Chung-chi ថ្លែងថាតៃវ៉ាន់មានភាពបត់បែននិងប្រើយុទ្ធសាស្ត្រដូចធម្មតាក្នុងការការពារដែនលំហអាកាសរបស់ខ្លួន។ លោកបន្តថា ពេលនេះយន្តហោះគ្មានមនុស្សបើកតាមយកការណ៍និងនាវាមុជទឹកដាក់ប្រចាំត្រៀមជាស្រេច។ លោកថាក្រុមការងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕