ម៉ិចស៊ិកបញ្ជាក់ជំហរមិន​ចរចាជាមួយអាមេរិក​ករណីសាងសង់ជញ្ជាំងព្រំដែន​ទេ

រដ្ឋមន្ត្រីការបរទេសរបស់ម៉ិចស៊ិក​បញ្ជាក់ជំហរថា ពួកគេមិនចរចាជាមួយអាមេរិក ករណី​ការចំណាយលើការសាងសង់ជញ្ជាំងតាមព្រំដែននោះទេ គឺមានការពិភាក្សាតែលើចំណុចពង្រឹងចំណងទាក់ទង ក្នុងនាមប្រទេសជិតខាងគ្នាតែប៉ុណ្ណោះ។​

រដ្ឋមន្ត្រីការបរទេសម៉ិចស៊ិក លោក​Luis Videgaray ថ្លែងក្នុងស្ថានទូតម៉ិចស៊ិកប្រចាំនៅវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា  ចំណុចដែលនឹងមិនចរចាជាមួយអាមេរិកនោះ គឺអ្វីដែលមិនអាចទៅរួច ត្រង់ថា ឲ្យជួយចេញថ្លៃចំណាយចំពោះការសាងសង់ជញ្ជាំងនៅតាមព្រំដែន។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​AFP។​

ការប្រកាន់ជំហរអនុវត្តចំពោះអ្វីដែលលោកបានសន្យាពេលឃោសនាបោះឆ្នោតនោះ លោកត្រាំ កាលពីម្សិលមិញ បានបញ្ជាឲ្យមន្ត្រីជំនាញ​គូសប្លង់ និង រៀបចំគ្រោងសំណង់​ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ិក​ប្រវែង ៣២០០ គីឡូម៉ែត្រ។​

សេតវិមានបានផ្សព្វផ្សាយថា ពួកគេអាចនឹងប្រើគំនិតមួយគឺការយកពន្ធនាំទំនិញចូល​ពីម៉ិចស៊ិក​ ដល់​២០ភាគរយ ដើម្បី យកទៅលុយទៅសាងសង់ជញ្ជាំងព្រំដែន។  ប៉ុន្តែការដំឡើងពន្ធនាំចូលនេះ ម៉ិចស៊ិកអះអាងនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិកទៅវិញទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ