ភរិយានាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ផ្តាច់ទំនាក់ទំនងជាមួយ សាលាមតេយ្យមួយក្នុងការប្រតិបត្តិការ ក្នុងការទិញដីរដ្ឋមួយកន្លែងសម្រាប់រៀបចំធ្វើសាលាក្នុងតម្លៃទាប ដែលកំពុងប៉ះពាល់ខ្លាំងដល់ជីវិតនយោបាយរបស់លោក ហ្សីនហ្សូ អាបេ។
Moritomo Gakuen គឺជាវិទ្យាស្ថានសម្រាប់ការអប់រំមួយ នៅទីក្រុង Osakaនៅភាគខាងលិច ដែលបានដំណើរការបង្រៀនផ្សព្វផ្សាយពាក់ព័ន្ធ ប្រពៃណី និង វប្បធម៌របស់ជប៉ុន ដែលនឹងបើកឲ្យដំណើរការនៅខែមេសាខាងមុខ ហើយដាក់លោកស្រី Akie Abe ភរិយាលោកអាបេ ជាប្រធានកិត្តិយស។
Yasunori Kagoikeជា ប្រធានវិទ្យាស្ថាន Moritomo Gakuen នៅសាខានៅក្រុងភាងលិចនោះ បានថ្លែងផ្សព្វផ្សាយឲ្យមានការគាំទ្រកាន់តែច្រើនដោយបញ្ជាក់ថា វិទ្យាស្ថានរបស់ខ្លួនមានទំនាក់ទំនងស្និទ្ធជាមួយនាយករដ្ឋមន្ត្រី និង សភា។
ទោះយ៉ាងណា លោក អាបេ បានថ្លែងប្រាប់គណៈកម្មាធិការនៃរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះថា ភរិយារបស់លោក បានបដិសេធធ្វើប្រធានកិត្តិយស ប៉ុន្តែទទួលស្គាល់ក្នុងនាមឪពុកម្តាយដែលមានកូនរៀននៅទីនោះ។
លោកបន្តថា ទោះយ៉ាងណា លោកបញ្ជាក់ថា ពេលនេះ ភរិយារបស់លោកប្រកាសលាលែងទាំងអស់ហើយមិនពាក់ព័ន្ធអ្វីទៀតទេ៕