ទាហានថៃបីនាក់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅខេត្តភាគខាងត្បូង ជាខេត្តដែលមានការប៉ះបោរដោយពលរដ្ឋឥស្លាម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងស្រុក Mayo ខេត្តប៉ាតានី ដែលមានចម្ងាយប្រមាណ១០៥០ គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងបាងកក។ ការបាញ់ប្រហារនោះធ្វើឡើងតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។
ការបាញ់សម្លាប់នេះ កើតឡើងចម្ងាយប្រមាណ២៥គីឡូម៉ែត្រពី ទីបញ្ជាការដ្ឋានកម្លាំងទ័ពនៅខេត្តប៉ាតានី នៅពេលដែលទាហានទាំងនោះ ត្រឡប់ពីផ្សារវិញ។
អ្នកភូមិស្ថិតនៅក្នុងហេតុការណ៍នេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ឲ្យរងរបួសជើង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
នគរបាលមិនទាន់បានកំណត់មុខសញ្ញាថា ក្រុមណាជាអ្នកប្រព្រឹត្តិឲ្យច្បាស់ទេ តែការសង្ស័យជាជំហានដំបូងនគរបាលថា ជាក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង៕