តុលាការរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា សំណុំរឿងអាស្រូវពុករលួយរបស់នាយកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Samsung នឹងត្រូវលើកយកមកជុំនំជុំរះនៅថ្ងៃទី៩ខែមីនាខាងមុខនេះ។
មន្ត្រីតុលាការលោក Jay Y. Lee អាយុ៤៨ឆ្នាំ ត្រូវតុលាការបើកសវនាការនៅថ្ងៃទី៩ខែមីនា ដោយជាប់ពាក់ព័ន្ធនឹងការចោទថា សន្យាផ្តល់លុយចំនួន៤៣ពាន់លានវ៉ុន ស្នើនឹងប្រមាណ៣៧,២៤ លានដុល្លារ ទៅឲ្យមនុស្សជំនិតជាមួយប្រធានាធិបតី ប៉ាក ឃឿនហេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Jay Y. Lee ត្រូវបានរដ្ឋអាជ្ញាធររបស់កូរ៉េខាងត្បូងឃាត់ខ្លួន បន្ទាប់ពីការឃាត់ខ្លួន បុគ្គលលេចធ្លោរមួយចំនួននៅជិតខ្លួនលោកប៉ាក ឃឿនហេ ដោយសាររឿងអាស្រូវនយោបាយនិងពុករលួយ៕