ក្រសួងបរិស្ថានអំពាវនាវឲ្យមានការចូលរួមកិច្ចសំអាតបរិស្ថានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
សារាចរណែនាំចេញដោយរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ មេសា ២០១៧ ក្រសួងបរិស្ថានឲ្យមន្ទីរសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋចូលរួមក្នុងការធ្វើអនាម័យ។ បើតាមសារាចរណែនាំ គឺចង់ផ្តោតការយកចិត្តទុកដាក់ប្រមូលសំរាមតាមផ្លូវជាតិ និងផ្លូវសំខាន់ៗទាំងមុននិងក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ក្រសួងបរិស្ថានក៏ស្នើឲ្យមានការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ស្ថាប័នជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិប្រមូលឲ្យអស់នូវសំរាមថង់ផ្លាស្ទិច៕