មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំនៅរដ្ឋធានីរបស់អាហ្វ្រិកខាងត្បូងនៅថ្ងៃសុក្រនេះ ដើម្បីប្រឆាំងប្រធានាធិបតី Jacob Zuma ដើម្បីទាមទារឲ្យចុះចេញពីតំណែងបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី ក្រោយពេលមានវិបត្តិនៅពេលថ្មីៗនេះ។
ការបណ្តេញលោក Zuma ចេញពីតំណែងនេះធ្វើឡើងតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pravin Gordhan បានលើកឡើងក្នុងពេលរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលមានការខឹងសម្យារហើយទាមទារឲ្យដកគណបក្សកាន់អំណាចរបស់លោកចេញពីសភារបស់អាហ្រ្វិក។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រោយការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ពលរដ្ឋរាប់ពាន់នាក់ប្រមូលផ្តុំតវ៉ាទាមទារឲ្យប្រធានាធិបតីរូបនេះ ចុះចេញពីតំណែង។ ចំណែកលោក Zuma ថ្លែងប្រាប់អ្នកតវ៉ាជុំវិញអគារបំពេញការងាររបស់លោកថា លោក ស្វាគមន៍ចំពោះរដ្ឋាភិបាលស៊ីវិលថ្មី ក្នុងការជួយសង្គ្រោះអាហ្វ្រិកខាងត្បូង៕